នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម សូមអបអរសាទរ និងជូនពរ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានតែងតាំងជា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូន ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕