នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ បើគ្មានជ័យជម្នះ ៧មករា យើងក៏គ្មានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអះអាងថា បើគ្មានជ័យជម្នះ ៧មករា ១៩៧៩ យើងក៏គ្មានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលចំណុចនេះគឺជាសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា គ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។

ការអះអាងបែបនេះ របស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា នៅសាលានាយទាហានសកម្ម (ត្មាតពង)។

យោងតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ពីគោលបំណងនៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ និងរម្លឹកឡើងវិញនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជា។ 

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានឱ្យដឹងថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា បង្ហាញឱ្យឃើញនូវសមត្ថភាព និងកាយសម្បទា រួបរួមកម្លាំង រឹតចំណងមិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ និងបានបង្កើនថាមពលកាយសម្បទាឱ្យបានរឹងមាំខ្លាំងក្លា ស្មារតីរឹងប៉ឹងមោះមុតដល់យោធិន។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានឱ្យដឹងទៀតថា កម្មវិធីប្រកួតកីឡាកងយោធពលេមរភូមិន្ទ មានវិញ្ញាសារចំនួន៧ រួមមាន៖ រត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ, រត់សែងហ្រ្វង់ការទម្ងន់ ៥០គីឡូក្រាម, រត់ឆ្លងកាត់ឧបសគ្គ, បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក, អូសរុញរថយន្តយោធាទម្ងន់៧តោន ចម្ងាយ ៧០០ម៉ែត្រ, ហែលទឹកចម្ងាយ២០០ម៉ែត្រ, និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពី ១៤ស្ថាប័ន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលានាយទាហានសកម្ម គណៈកម្មការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បណ្តាអង្គភាពពាក់ព័ន្ធ ក្រុមការងារ គ្រូបង្វឹក និងក្រុមកីឡាទាំងអស់ ដែលបានសហការរៀបចំ និងចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជាប្រវត្តិសាស្ត្រនៃជ័យជម្នះ ៧ មករា ១៩៧៩។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា រយៈពេល៤៥ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចតេជោ ហ៊ុន សែន។

«មានសន្តិភាព ដោយសារនយោបាយឈ្នះ ឈ្នះ, មាននយោបាយឈ្នះ ឈ្នះ ដោយសារមានថ្ងៃ ៧ មករា, មានថ្ងៃ ៧ មករា ដោយសារមានរណសិរ្ស ២ ធ្នូ, មានរណសិរ្ស ២ ធ្នូ ដោយសារមានអង្គភាពកងកម្លាំងប្រដាប់អាវុធលេខ១២៥, មានអង្គភាពកងកម្លាំងប្រាប់អាវុធលេខ១២៥ ដោយសារសម្ដេចតេជោ ហ៊ុន សែន ជាអ្នកកសាងឡើង»។ នេះជាការអះអាងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្តថា សម្រាប់វិស័យកីឡាក៏ត្រូវបានស្តារឡើងវិញ និងអភិវឌ្ឍជាជំហានៗរហូតដល់បច្ចុប្បន្ននេះ។ ប្រជាជនកម្ពុជាចងចាំជានិច្ច «បើគ្មានជ័យជម្នះ ៧មករា ១៩៧៩ យើងក៏គ្មានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃដែរ» នេះគឺជាសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។ 

នាយឧត្តមសេនីយ៍ បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងយោធពលខេមរភូមិន្ទ ក្នុងការបន្តធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងសមិទ្ធផលជាតិ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្របន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង