នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំក្រកម្ពុជា ជួបសម្តែងការគួរសម និងជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ដើម្បីជូនពរក្នុងឱកាសខួបលើកទី៧០ឆាំ្ន ថ្ងៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាល លោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ក្នុងនាមក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានសម្ដែងការអបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យក្នុងភារកិច្ច។

លោកវរសេនីយ៍ឯក ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ក៏បានរំលេចពីព្រឹត្តិការណ៍ថ្មីៗដែល ឯកឧត្តមអគ្គមេបញ្ជាការ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយវាយតម្លៃថាបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានដឹកនាំប្រតិភូមកជូនពរក្នុងឱកាសនេះ បង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក្នុងនាមមិត្តដ៏ល្អមានភូមិផងរបងជាមួយគ្នា និងធ្លាប់ប្រគៀកស្មាគ្នាប្រយុទ្ធសត្រូវរួម។

ឯកឧត្តមអគ្គមេបញ្ជាការ បានឯកភាពចំពោះការវាយតម្លៃរបស់ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមនៅវៀតណាមថ្មីៗកន្លងមកនេះ ដោយឯកឧត្តមបញ្ជាក់ថា គ្រប់ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម តែងបានបង្ហាញចំហររួមគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារប្រទេស ឯកឧត្តមប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំ បុគ្គលិកការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា សូមមានសុខភាពល្អ អាយុយឺនយូរនិងសម្រេចជោគជ័យភារកិច្ចដែលបក្ស និងរដ្ឋវៀតណាមប្រគល់ជូន៕

អត្ថបទដែលជាប់ទាក់ទង