នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេសឆ្លើយតប ការផ្សាយរបស់វិទ្យុអាស៊ីសេរី

(ភ្នំពេញ)៖ ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញការផ្សាយរបស់វិទ្យុអាស៊ីសេរីដោយចៃដន្យលើយូធូប។ បើតាមសម្តេចតេជោ ក្នុងការផ្សាយនោះ វិទ្យុអាស៊ីសេរី បានលើកឡើងពីការមិនឃើញសារគាំទ្ររបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំពោះការចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលព្យាយាមញុះញង់ថា ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាមានការបែកបាក់គ្នា។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការផ្សាយនេះ គឺជាចេតនាក្នុងការវាយប្រហារទៅលើផ្ទៃក្នុងបក្សប្រជាជនកម្ពុជា បើទោះបីពួកគេដឹងថា ការវាយប្រហារនោះគ្មានប្រយោជន៍ក៏ដោយនោះ។
សម្តេចតេជោ មិនបកស្រាយច្រើនលើការផ្សាយនេះឡើយ ដោយសម្តេចឱ្យថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា រង់ចាំមើលជំនួបមួយរវាងគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ «សូមវិទ្យុអាស៊ីសេរីកុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក។ […] ខ្ញុំសុំឱ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដទៃទៀត ចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នា ដណ្តើមអំណាចគ្នា ដូចពួកអស់លោកធ្លាប់បាន និងកំពុងបាន ហើយនឹងឈានទៅដួលរលំ ដោយសារតែជម្លោះផ្ទៃក្នុង»។
សម្តេចតេជោ បន្តថា «អស់លោកមិនបាច់មកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ អស់លោកបើកភ្នែកឱ្យធំៗ ដើម្បីសង្កេតមើលគណបក្សប្រជាជនកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿលើការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរី។ បើទោះបីជាយ៉ាងណាសម្តេចតេជោ មិនទាមទារឱ្យវិទ្យុបម្រើបរទេសមួយនេះ ឈប់ផ្សាយបែបញុះញង់នោះឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្សាយបែបញុះញង់របស់ពួកគេនេះហើយ ជាចំណែកធ្វើឱ្យរាជរដ្ឋាភិបាលមានប្រជាប្រិយភាព ហើយក៏ជាការបង្ហាញនូវអរគុណធម៌ ក៏ដូចជាភាពតិរិច្ឆាន របស់ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង