នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

អគ្គមេបញ្ជាការ៖ «នៅគ្រប់ដំណាក់កាល និវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងកសាង ការពារសន្តិភាព»

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ និវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាង ការពារសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ធ្វើឡើងក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ យោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា នៅទីបញ្ជាការកងពលតូចលេខ៧០។

ឯកឧត្តម នាយឧត្ដមសេនីយ៍ បានកោតសរសើរ និងដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះនិវត្តជន និងយុទ្ធជនពិការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងមួយជីវិត ដើម្បីរួមចំណែកដល់ការស្តារ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។

ឯកឧត្តម បានបញ្ជាក់ថា ការដាក់ឱ្យយោធិនចូលនិវត្តន៍ និងផ្ទេរយោធិនពិការចេញពីជួរកងយោធពលខេមរភូមិន្ទពេលនេះ គឺជាការអនុវត្តទៅតាមបញ្ញត្តិនៃច្បាប់ ដែលបានអនុវត្តជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជាបងប្អូនក្នុងនាមអតីតយុទ្ធមិត្ត។

ឯកឧត្តម បានលើកពីគុណសម្បត្តិយោធិនចូលនិវត្តន៍ និងយុទ្ធជនពិការ ដែលបានបន្សល់ទុកសម្រាប់សង្គមជាតិ រួមមាន៖ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ ការចូលរួមអនុវត្តន៍យោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាំមកនូវសន្តិភាព និងការឯកភាពជាតិ ការចូលរួមថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ និងកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យរៀបរយរឹងមាំ ជាដើម។

ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់និវត្តជននិងយុទ្ធជនពិការ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាលនិងកងយោធពលខេមរភូមិន្ទ នៅតែចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់និវត្តជននិងជនពិការ ចំពោះជាតិមាតុភូមិនាពេលកន្លងមក។

ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រដល់និវត្តជននិងយុទ្ធជនពិការ ជាពិសេសអ្នកជួបការលំបាក ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងរួមគ្នាការពារសន្តិភាព ការពាររាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង