នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ខណៈដែលដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបគណៈប្រតិភូនាវាកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ ហ្សាវ ហ្សូហ្គ័ង (SHAO SHUGUANG) អគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ដើម្បីចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស កត្តាសន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម អគ្គមេបញ្ជាការ បានគូសរំលេចពីចំណងមិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា ចិន ដែលមានរយៈពេល ៦៦ឆ្នាំមកនេះ កំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃរឹងមាំជាលំដាប់ ហើយបានក្លាយជាកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និផ្លូវ។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា នាកន្លងមក ដែលនាំឲ្យកម្ពុជាមានការរីកចម្រើន និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសាកលលោក។

ចំពោះមុខ ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើដល់ភាគីចិនឲ្យបន្តជួយកសាងធនធានមនុស្ស ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងកងយោធពលខេមរភូមិន្ទ រួមទាំងការផ្លាស់ប្ដូរព័ត៌មាន ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន សង្គ្រោះគ្រោះមន្តរាយ និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិត។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមនាវីទោ ហ្សាវ ហ្សូហ្គ័ង បានសម្ដែងនូវការសប្បាយរីករាយ ចំពោះការមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី២នៅកម្ពុជា ដោយទស្សនកិច្ចលើកនេះឯកឧត្តមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងនេះ។

ឯកឧត្តម ឧត្តមនាវីទោ ហ្សាវ ហ្សូហ្គ័ង បានគូបញ្ជាក់ពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់នាវាលេខ៨៣ និងនាវាលេខ ៩៩៩ នៅកម្ពុជា គឺដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដែលកំពុងមានពន្លឺចែងចាំងដូចដុំពេជ្រ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ្សាវ ហ្សូហ្គ័ង បានធ្វើការកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន មានច្រើនវិស័យ ដូច្នេះ កិច្ចសហប្រតិបត្តិការនេះត្រូវតែពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀត ទាំងការផ្លាស់ប្ដូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកចិន២គ្រឿងនេះ បានចូលមកចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ នាវាពីរគ្រឿងនេះ ទី១-នាវាឈ្មោះ QI JIGUANG លេខ៨៣ ជាប្រភេទនាវាហ្វឹកហ្វឺន ផ្ទុកទម្ងន់បាន ៩០០០តោន មានបណ្ដោយ ១៦៣ម៉ែត្រ

និងទទឹង ២២ម៉ែត្រ។ ទី២-នាវាឈ្មោះ JINGGANG SHAN លេខ ៩៩៩ ជានាវាបុកច្រាំង ផ្ទុកទម្ងន់ ២៥.០០០តោន, មានបណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងជម្រៅទឹក៧ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង