នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងគោកកូរ៉េជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក KOH HYUN-SEOK នាយសេនាធិការរងកងទ័ពជើងគោកកូរ៉េ ជួបសម្ដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ និងបានជម្រាបពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ មានស្ថិរភាពល្អ ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចស្នាដៃធំៗគួរឲ្យកត់សម្គាល់ដូចជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីជាដើម។

ពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេសទាំងពីរ ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ចំណងការទូតផ្លូវការឡើងវិញនៅឆ្នាំ១៩៩៧ ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការបានបន្តរីកចម្រើននិងករឹងមាំលើវិស័យ ដូចជា នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ។ល។

ដោយឡែកលើវិស័យយោធា ប្រទេសទាំងពីរបានខិតខំពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយអនុលោមតាមអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៨ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពកូរ៉េ ដែលកន្លងមកតែងបានយកចិត្តទុកដាក់ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើផ្នែកសន្តិសុខ បញ្ជាការសេនាធិការ ការថែរក្សាសន្តិភាព ការប្រឆាំងភាវកម្ម និងភាសា រួមទាំងការជួយដោះស្រាយមធ្យោបាយដូចជា រថយន្តសង្គ្រោះ គ្រឿងចក្រជាដើម។ ក្រៅពីនោះ ក៏មានការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិតផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក KOH HYUN-SEOK តាងនាមកងទ័ពជើងគោកកូរ៉េ បានសម្តែងការអរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូ ដោយឯកឧត្តមបញ្ជាក់ថា នេះជាលើកទីមួយរបស់ឯកឧត្តមបានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលកន្លងមកឯកឧត្តមតែងមានការចាប់អារម្មណ៍ ចំពោះវប្បធម៌ដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក KOH HYUN-SEOK បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពកម្ពុជា ដែលបានផ្ដល់ព័ត៌មានយ៉ាងល្អដល់គណៈប្រតិភូកងទ័ពកូរ៉េ ហើយតាមរយៈព័ត៌មាននេះ ធ្វើឲ្យឯកឧត្តម និងប្រតិភូបានយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រនៅក្នុងដំណាក់កាលនៃសង្គ្រាមនៅកូរ៉េ ហើយថាប្រទេសទាំងពីរធ្លាប់មានប្រវត្តិស្រដៀងគ្នា ឆ្លងកាត់សង្គ្រាមដូចគ្នា និងឥឡូវកំពុងមានការអភិវឌ្ឍដូចគ្នា ដោយឯកឧត្តមជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរប្រាកដជាយកឈ្នះនូវឧបសគ្គនៅចំពោះមុខ និងមានការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនាដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង