នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុអគ្គមេបញ្ជាការកងទ័ព នាំយកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដី នៅទិសទី១ ខេត្តព្រះវិហារនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតគោរពអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ឯក មុន្នី ហោរ៉ាត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត ឧត្តមសេនីយ៍ឯក មាស វណ្ណា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតនាយឧត្ដមនាវី ទៀ វិញ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិតឧត្ដមសេនីយ៍ទោ អ៊ុង សុភា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការនៃកងទ័ពឥណ្ឌូនេស៊ី ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ នាយក នាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍មហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម អគ្គមេបញ្ជាការ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ ព្រមទាំងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី ដោយសូមឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ បានជម្រាបជូនពីគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ ដោយសារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានតាំងពីយូរលង់មកហើយ។ ដូច្នេះនេះជាការផ្ដល់ឱកាសដល់អ្នកជំនាន់ក្រោយ ក៏ដូចជាថ្នាក់ដឹកនាំបន្តវេននៅក្នុងជួរកងទ័ពឥណ្ឌូនេស៊ី បានស្គាល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី ក៏ដូចជាការរីកចម្រើននៅកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ ក៏បានរាយការណ៍ជូនឯកឧត្តមអគ្គមេបញ្ជាការពីចំនួនសិក្ខាកាមនៃបណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញកម្មសិក្សានៅមហាវិទ្យាល័យបញ្ជាការសេនាធិការប្រទេសឥណ្ឌូនេស៊ី ដោយលោកឧត្តមសេនីយ៍សង្ឃឹមថា ទៅថ្ងៃអនាគត ឯកឧត្តម អគ្គមេបញ្ជាការនឹងផ្ដល់ឱកាសបញ្ជូននាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញការសិក្សានៅសាធារណរដ្ឋឥណ្ឌូនេស៊ីកាន់តែច្រើនថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងលើកឡើងពីសភាពការណ៍មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសសុខសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើសមាហរណកម្មប្រទេសទៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ក្នុងស្ថានភាពដែលប្រទេសជាតិជួបនូវការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគ្រប់គ្រងស្ថានភាពបានល្អ និងបានបើកប្រទេសឡើងវិញនៅឆ្នាំ០២១ ហើយឆ្នាំ២០២២ បានដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន  ដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិ  ឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកបដោយជោគជ័យ។

ឯកឧត្តម អគ្គមេបញ្ជាការ បានបង្ហាញនូវមោទនភាពចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ និងបានអរគុណដល់ទេសឥណ្ឌូនេស៊ី ដែលបានចូលរួមស្វែងរកសន្តិភាព បង្រួបបង្រួមជាតិនៅកម្ពុជា ហើយមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ។

ចំពោះកិច្ចសហប្រតិបត្តិការយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម ព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ២០១៧។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសំណូមពរដល់ប្រទេសឥណ្ឌូនេស៊ី ឲ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបន្តទៀត ក្នុងនោះបន្តការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងបណ្ដាលប្រភេទទ័ព ការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម៕
 
     

អត្ថបទដែលជាប់ទាក់ទង